ឡៅ ចិត្រា ត្រៀមខ្លួនខ្លាំងមុនប៉ះ Superlek នៅ ONE Champiuonship

ONE Championship បានប្រមូលផ្តុំសុទ្ធតែកំពូលកីឡាករប្រដាល់សេរីខ្លាំងៗ ក្នុងនោះនឹងមាន ឡៅ ចិត្រា របស់កម្ពុជាមួយរូបដែរ។អ្នកលេងគុនខ្មែរវ័យក្មេងរូបនេះ ត្រូវប្រឈមមុខជាមួយ Superlek ដែលជាជើងឯកជាច្រើនលើករបស់កម្មវិធី Muay Thai World Champion ក្នុងការប្រកួតទម្ងន់ ៦១គក ជាគូពិសេសនៃព្រឹត្តិការណ៍ ONE Championship ផងដែរ។

ស៊ុបភែឡេក ទើបមានវ័យ ២៣ឆ្នាំក៏ពិតមែន ប៉ុន្តែបានត្រូវបានគេទទួលស្គាល់ថាជាកីឡាករក្បាច់មួួយថៃដ៏ខ្លាំងខ្លាមួយរូប រីឯ ឡៅ ចិត្រា ក៏បានសាងកេរ្តិ៍ឈ្មោះថានឹងមានគេជឿថាជាអនាគតកំពូលជើងខ្លាំងមួយរបស់ក្បាច់គុនខ្មែរផងដែរ។

ប្រសិនបើ ចិត្រា អាចបញ្ចេញស្នៀតទប់ទល់ជាមួយម្ចាស់ផ្ទះ ស៊ុបភែឡេក បាននោះ មិនយូរមិនឆាប់គាត់នឹងអាចគ្រងខ្សែក្រវាត់ពិភពលោកក្នុងពេលឆាប់ៗ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT