Man Utd ​និង PSG ​ត្រូវ UEFA ​ពិន័យ​ដូច​គ្នា​

ក្រុម Manchester United ​និង PSG ​ត្រូវ​សហព័ន្ធ​កីឡា​បាល់ទាត់​អឺរ៉ុប​ពិន័យ​ដូច​គ្នា ក្នុង​ការ​ប្រកួត​របស់​ពួកគេ​នៅ Old Trafford ​។

បិសាច​ក្រហម Man Utd ​ត្រូវ​រង​ពិន័យ ដោយសារ​តែ​អ្នក​គាំទ្រ​របស់​ពួកគេ​បាន​គប់​ស្រា​បៀរ ​ទៅ​លើ​កីឡាករ Di Maria ​និង​បិទ​ផ្លូវ​ដើរ​របស់​អ្នក​គាំទ្រ PSG ​ថែម​ទៀត។ កត្តា​គប់​ស្រាបៀរ​នេះ ត្រូវ​បាន UEFA ​ចាត់​ទុក​ថា​ជា​ការ​រើសអើង​មួយ។ ដោយ​ឡែក​សម្រាប់​ក្រុម PSG ​វិញ ​ទទួល​ពិន័យ​ដោយសារ​តែ​ក្រុម​អ្នក​គាំទ្រ​របស់​ពួកគេ​បង្ក​ភាព​រញ៉េរញ៉ៃ ​អំឡុង​ពេល​ប្រកួត ​និង​បាន​បំផ្លាញ​កៅអី​អង្គុយ​ផង​ដែរ។

រំលឹក​ទៅ​ការ​ប្រកួត​ថា ​ក្រុម​បិសាច​ក្រហម​បាន​ចាញ់​ក្រុម PSG ​ក្នុង​លទ្ធផល ២-០ ​នៅ​ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​។ ​ការ​ប្រកួត​ជើង​ទី ២​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទឹក​ដី​បារាំង​ម្ដង​នៅ​ថ្ងៃ​ទី​៦​ខែ​មីនា​ឆ្នាំ​២០១៩​ខាង​មុខ៕ប្រភព៖ Bbc

  • Man Utd ​និង PSG ​ត្រូវ UEFA ​ពិន័យ​ដូច​គ្នា​