ប្រធាន​ក្លឹប Chelsea ​កំពុង​ទាក់ទង Zidane មក​ដឹក​នាំ​ក្រុម​ជំនួស Sarri

ថ្នាក់​ដឹក​នាំ​ក្រុម Chelsea ​កំពុង​ទាក់ទង​លោក Zidane ​មក​ដឹក​នាំ​ក្រុម​ជំនួស​តំណែង​លោក Sarri ​ដែល​កំពុង​មាន​សម្ពាធ​ខ្លាំង ​ក្រោយ​ចាញ់​ក្រុម Manchester City ​៦-០។

អ្នក​ដឹក​នាំ​សញ្ជាតិ​បារាំង​មិន​ទាន់​ចាប់​អាជីព​ជា​ថ្មី​ទេ ​បន្ទាប់​ពី​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្រុម Real Madrid ​មក។ កាល​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ ​មាន​ក្លឹប​ជា​ច្រើន​ព្យាយាម​ទាក់ទង​ទៅ​លោក Zidane ​នេះ​មក​ដឹក​នាំ​ក្រុម​ដែរ ប៉ុន្តែ​លទ្ធផល​មិន​បាន​សម្រេច​ឡើយ។ ពេល​នេះ ​ក្រុម Chelsea ​ដែល​កំពុង​មាន​វិបត្តិ​កីឡាករ​ធ្លាក់​ទឹក​ចិត្ត​នោះ ​ក៏​បាន​ព្យាយាម​ជា​ថ្មី​ទៀត ដើម្បី​អន្ទង់​ចិត្ត​អតីត​កីឡាករ​ជម្រើស​ជាតិ​បារាំង​ម្នាក់​មក​ដឹក​នាំ​ក្រុម។

លោក Sarri ​អ្នក​ចាត់ការ​ក្រុម Chelsea ​បច្ចុប្បន្ន ​ហាក់​មិន​បារម្ភ​ចំពោះ​កៅអី​របស់​ខ្លួន​ឡើយ។ ដោយ​បាន​ពោល​ថា ​ក្រុម​កីឡាករ Chelsea ​បច្ចុប្បន្ន​នេះ ពិបាក​ក្នុង​ការ​លើក​ទឹក​ចិត្ត​ឱ្យ​លេង​ល្អ​ឡើង​វិញ​ណាស់។ នេះ​ជា​បញ្ហា​ធំ​មួយ​សម្រាប់​ក្រុម​នា​រដូវ​កាល​នេះ ក្រោយ​ពី​ចាញ់ Man City ​៦-០៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT