បច្ចេកវិទ្យា VAR បានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនៅព្រឹត្តិការណ៍ UEFA Champions League ហើយក្នុងការប្រកួតរវាងក្រុម Ajax និង Real Madrid ។
ក្នុងការប្រកួតដែលប្រើ VAR ជាលើកដំបូងនេះដែរ ក្រុមម្ចាស់ផ្ទះ Ajax ទទួលបានលទ្ធផលមិនល្អនោះទេ។ ជាក់ស្ដែងនៅតង់ទី១ ពួកគេរកបាន១គ្រាប់ទៅហើយ ប៉ុន្តែក្រោយពីប្រើបច្ចេកវិទ្យា VAR នេះទៅ អាជ្ញាកណ្ដាលរកឃើញថាបាល់១គ្រាប់នេះគឺ Dusan Tadic ស្ថិតនៅជំហរក្រៅល្បែង ដូច្នេះមិនផ្ដល់ឱ្យនោះទេ។
ខណៈដែលឈានដល់តង់ទី២វិញ ក្រុម Real Madrid បានរកគ្រាប់បាល់នាំមុខបានមុនដោយ Karim Benzema នៅនាទី៦០ មុនពេល Ziyech របស់ Ajax តាមបានស្មើវិញនៅនាទី៧៥។ លទ្ធផលស្មើនេះមិនបញ្ចប់ទៅឡើយ ជាក់ស្ដែងនៅចុងម៉ោងទៅហើយ ក្រុម Real Madrid រកបាន១គ្រាប់ទៀត ធ្វើបានសម្រេចពីសំណាក់ខ្សែប្រយុទ្ធ Asensio ។ ចប់ការប្រកួត Ajax ១-២ Real Madrid នៅជើងទី១ពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ៕ប្រភព៖ Dailymail