ក្រុមអង់គ្លេស Spurs ពិតជាធ្វើឱ្យកក្រើកមែនទែន ដោយពួកគេបានយកឈ្នះលើក្រុមខ្លាំងអាល្លឺម៉ង់ Dortmund ក្នុងលទ្ធផលដល់ទៅ ៣-០ ឯណោះ។
នៅមុនការប្រកួតគ្មាននរណានឹងនឹកស្មានដល់ទេ ថា Spurs ធ្វើបានយ៉ាងល្អបែបនេះ។ ពួកគេលេងក្នុងដីពិតជាមានទំនុកចិត្ត ដោយរកគ្រាប់បាល់បាន៣គ្រាប់នៅជើងទី១ពានរង្វាន់ UEFA Champions League នេះ។ ៣គ្រាប់កើតឡើងដោយកីឡាករ Son នាទី៤៧ គ្រាប់ទី២ធ្វើបានដោយ Vertonghen នាទី៨៣ និងគ្រាប់ទី៣ធ្វើបានសម្រេចដោយ Llorente នាទី៨៦។ ជ័យជម្នះនេះគ្រប់គ្រាន់សម្រាប់ឱ្យក្រុមលោក Pochettino កក់ក្ដៅសម្រាប់ជើងទី២ហើយ។
ការប្រកួតជើងទី២រវាងក្រុមទាំងពីរនឹងធ្វើឡើងនៅថ្ងៃទី៦ខែមីនាឆ្នាំ ២០១៩ខាងមុខនេះ នៅទឹកដីអាល្លឺម៉ង់ម្ដង៕ប្រភព៖ Dailymail