ក្រុម Tottenham Hotspur នឹងត្រូវបើកកីឡដ្ឋាន Wembley ស្វាគមន៍ក្រុមភ្ញៀវ Dortmund នៅម៉ោង៣រំលងអាធ្រាត្រនេះ ក្នុងវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ។
លោក Mauricio Pochettino អ្នកចាត់ការក្រុម Spurs បានបង្ហាញចំណាប់អារម្មណ៍មុនការប្រកួតនេះថាលោកដឹក Dortmund រដូវកាលនេះពិតជាលេងបានល្អ ដោយពួកគេកំពុងឈរនៅកំពូលតារាង Bundesliga ។ តែលោកក៏បានមើលភ្នែកកូនក្រុមរបស់ខ្លួន ដែលពោរពេញដោយចិត្តចង់ឈ្នះផងដែរ។ Pochettino រំពឹងថានឹងមានថាមពលពិសេស ពីអ្នកគាំទ្ររបស់ខ្លួនដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រកួតនេះ ព្រោះជាការប្រកួត Champions League ។
ក្រុមមាន់ខ្នាយមាស នៅតែអវត្តមានកីឡាករសំខាន់ Harry Kane និង Alli ដដែលបើទោះជារូបគេព្យាយាមព្យាបាលរបួសឱ្យបានលឿនយ៉ាងណាក៏ដោយ។ ខណៈដែល Dortmund វិញ មានកីឡាករច្រើននាក់ដែលកំពុងរបួសដូចជា Reus, Weigl, Paco Alcácer និង Piszczek ជាដើម សុទ្ធតែអាចអវត្តមានក្នុងការប្រកួតនេះ៕ប្រភព៖ Dailymail