Courtois៖ Real Madrid ​កំពុង​លេង​ល្អ ​ក្រុម​ណា​ក៏​ខ្លាច​យើង​ដែរ​

អ្នក​ចាំ​ទី Courtois ​បាន​និយាយ​ថា​ក្រុម Real Madrid ​នា​ពេល​បច្ចុប្បន្ន​នេះ​កំពុង​លេង​បាន​ល្អ​មែនទែន ដែល​ធ្វើ​ឱ្យ​ក្រុម​ដទៃ​ទៀត​កំពុង​ខ្លាច​រអា​ជា​ខ្លាំង​។

អធិរាជ​ស ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Ajax ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​អ្នក​ចាំ​ទី​ចំណូល​ថ្មី Courtois ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “ខ្ញុំ​កត់​សម្គាល់​ថា ​ក្រុម​ដទៃ​ចាប់​ផ្ដើម​មើល​ឃើញ​ពី​ភាព​ពិបាក​ក្នុង​ការ​យក​ឈ្នះ​លើ​យើង​ហើយ។ នៅ​ខែ​តុលា​ឆ្នាំ​២០១៨ ​ជា​ពេល​វេលា​អាក្រក់​សម្រាប់​យើង ប៉ុន្តែ​ពេល​នេះ​យើង​លេង​បាន​យ៉ាង​ល្អ​វិញ ​ហើយ​ពួកគេ​ចាប់​ផ្ដើម​ខ្លាច​ទម្រង់​លេង​របស់​យើង​ហើយ”។

ក្រុម Real Madrid ​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក UEFA Champions League ​ហើយ​បច្ចុប្បន្ន​នេះ​ពួកគេ​មាន​ពាន​រង្វាន់​៣​នៅ​ក្នុង​ដៃ ដែល​ត្រូវ​ប្រកួត​ប្រជែង​គឺ La Liga , Copa del Rey ​និង UEFA Champions League ៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT