Solskjaer៖ ​យើង​មិន​ទាន់​អស់​សង្ឃឹម​ទេ ​យើង​ត្រូវ​ទៅ​ឡើង​ភ្នំ​នៅ​បារីស​ទៀត

ក្រុម​បិសាច​ក្រហម Manchester United ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម PSG ​ក្នុង​លទ្ធផល ២-០ ​នា​ការ​ប្រកួត​ជើង​ទី​១ ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុងក្រោយ។

នេះ​ជា​បរាជ័យ​លើក​ដំបូង​សម្រាប់​ការ​ដឹក​នាំ​របស់​លោក Solskjaer ​នៅ Man Utd ​ហើយ​ក៏​ធ្វើ​ឱ្យ​អ្នក​ចាត់ការ​បណ្ដោះអាសន្ន​រូប​នេះ​ទទួល​បាន​មេរៀន​ថ្មី​ផង​ដែរ ព្រោះ​ថា​១១​ប្រកួត​កន្លង​មក​មិន​ទាន់​ស្គាល់​ចាញ់​សោះ។ ចាញ់​ក្នុង​ផ្ទះ​ដល់​ទៅ​២​គ្រាប់​យ៉ាង​នេះ​មែន ប៉ុន្តែ​អ្នក​ចាត់ការ​បណ្ដោះអាសន្ន​ខាង​លើ ​នៅ​មិន​ទាន់​អស់​សង្ឃឹម​នៅ​ឡើយ​ទេ។

លោក Solskjaer ​បាន​និយាយ​នៅ​ជើង​ទី​២​ខែ​ក្រោយ​ថា​៖ “ក្រោយ​ប្រកួត​នេះ ​យើង​មើល​ឃើញ​សមត្ថភាព​របស់​ក្រុម​យើង ​កន្លែង​ដែល​ត្រូវ​ពង្រឹង​បន្ថែម។ សម្រាប់​ជើង​ទី​២ ​គឺ​ជា​ការ​ឡើង​ភ្នំ​ដ៏​ពិបាក​មួយ ប៉ុន្តែ​យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ឡើង ឡើង​ឱ្យ​ដល់​គោលដៅ។ យើង​នឹង​ចាប់​ផ្ដើម​ប្រឹងប្រែង​ហ្វឹកហាត់​ចាប់​ពី​ពេល​នេះ​ទៅ ដើម្បី​ឡើង​ភ្នំ​នេះ”៕ប្រភព៖ Mirror

  • Solskjaer៖ ​យើង​មិន​ទាន់​អស់​សង្ឃឹម​ទេ ​យើង​ត្រូវ​ទៅ​ឡើង​ភ្នំ​នៅ​បារីស​ទៀត