លោក Arsene Wenger បានផ្ដល់ដំបូន្មានដល់ Ole Gunnar Solskjaer ថាពេលសប្បាយរបស់ខ្លួនក្នុងការដឹកនាំក្រុម Man Utd អស់ហើយ ឥឡូវដល់ពេលត្រូវពិបាករឿងទទួលរងការរិះគន់ម្ដង។
Ole Gunnar Solskjaer ចូលខ្លួនដឹកនាំក្រុម Man Utd បណ្ដោះអាសន្ន ប៉ុន្តែធ្វើបានល្អមែនទែន ដោយដឹកនាំឈ្នះ១០ប្រកួត ក្នុងចំណោម១១ប្រកួត។ ប៉ុន្តែឈានដល់ប្រកួតទី១២នៅយប់មិញ លោកក៏ជួបរឿងមិនល្អតែម្ដង គឺចាញ់ក្រុម PSG ដល់ទៅ ២-០ ឯណោះ។ បរាជ័យនេះដែរ គឺជាការបរាជ័យលើកដំបូងសម្រាប់ក្រុមបិសាចក្រហមដែលកំពុងតែសប្បាយចិត្តនឹងជ័យជម្នះរាល់ប្រកួតទៅហើយ។
មើលឃើញដូច្នេះ ទើបបានជាលោក Wenger អតីតអ្នកចាត់ការក្រុម Arsenal បានបង្ហាញចំណាប់អារម្មណ៍ដែរថា៖ “អ្នកចាត់ការទូទៅ ការងារពិតប្រាកដរបស់ពួកគេគឺទទួលការរិះគន់។ អ្នកចាត់ការល្អគឺជាអ្នកចាត់ការដែលកំពុងដឹកនាំឈ្នះរហូត ប៉ុន្តែពេលអ្នកទទួលរងការរិះគន់ នោះវានឹងធ្លាក់តាមនោះ។ យើងត្រូវសម្របខ្លួនទៅតាមស្ថានភាព ព្រោះមិនដែលមានក្រុមឈ្នះរហូតទេ”៕ប្រភព៖ Metro.co.uk