ក្រុមបិសាចក្រហម Manchester United បានស្គាល់បរាជ័យលើកដំបូងក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ហើយ ក្រោយពីត្រូវក្រុម PSG ស៊ី ២-០ នៅជើងទី១ Champions League ។
រយៈពេល៥៤ថ្ងៃហើយ ដែលក្រុមអ្នកគាំទ្រ Man Utd សប្បាយចិត្តនឹងលទ្ធផលមិនស្គាល់រសជាតិចាញ់សោះ។ ប៉ុន្តែឈានចូលលេងពានរង្វាន់កម្រិតអន្តរជាតិ ក្រុមបិសាចក្រហមមួយនេះ ហាក់មិនទាន់អាចប្រៀបជាមួយគេបានទេ ជាក់ស្ដែងនៅយប់មិញ ពួកគេទើបតែបរាជ័យក្រោមថ្វីជើងក្រុម PSG ដល់ទៅ ២-០ ។ ២គ្រាប់របស់ក្រុមភ្ញៀវនេះ ធ្វើបានសម្រេចដោយ Kimpembe និង Mbappe ។
ឈ្នះគ្រាប់ក្រៅដីដល់ទៅ២គ្រាប់នេះ នឹងធ្វើឱ្យក្រុមអ្នកមានបារាំងសង្ឃឹមច្រើនមែនទែនសម្រាប់ជើងទី២។ ខណៈដែលនៅគ្រានោះកីឡាករសំខាន់ៗដែលរងរបួសដូចជា Cavani ជាដើមនោះក៏អាចនឹងត្រលប់មកជួយក្រុមវិញបានផងដែរ៕