សំបុត្រចូលទស្សនាការប្រកួតពានរង្វាន់ AFF U22 លក់ថ្លៃ១ម៉ឺននិង៥ពាន់រៀល

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​បញ្ជាក់​តម្លៃ​សំបុត្រ​ចូល​មើល​ការ​ប្រកួត AFF U22 Championship 2019 ​ហើយ ដោយ​មាន​តម្លៃ​១​ម៉ឺន​រៀលសម្រាប់តំបន់ VIP ​និង​៥​ពាន់​រៀលសម្រាប់តំបន់ធម្មតា។

សំបុត្រនឹង​ចាប់​បើក​លក់​នៅ​ថ្ងៃ​ទី​១៤​ ខាង​មុខ​នេះ វេលា​ម៉ោង​៩​ព្រឹក​នៅមុខពហុកីឡដ្ឋានជាតិអូឡាំពិក។ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៦​ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។កម្ពុជា​នៅ​ពូល B ជា​មួយ​ប្រទេស មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ​និង​ម៉ាឡេស៊ី​។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT