សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសជ្រើសរើសគ្រូបង្វឹកសម្រាប់បម្រើការបង្ហាត់យុវជន នៅសាលាបាល់ទាត់ជាតិបាទី ដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់នានា ពិសេសគោលដៅធំស៊ីហ្គេម២០២៣ដែលកម្ពុជាជាម្ចាស់ផ្ទះ។
ក្នុងលិខិតលេខ០៦២/១៩ FFC កំណត់លក្ខខណ្ឌបេក្ខជនទាំងអស់អាចដាក់ពាក្យបាន ត្រូវបានសញ្ញាប័ត្រកម្រិត C License ទៅ។ ចំពោះទីកន្លែងទទួលពាក្យវិញគឺនៅលេខាធិការដ្ឋានសហព័ន្ធបាល់ទាត់ ស្ថិតក្នុងពហុកីឡដ្ឋានជាតិ ឬតាម Email: info@the-ffc.com។
នេះជាការបំពេញចន្លោះប្រហោង បន្ទាប់ពីគ្រូមួយចំនួនដូចជា លោក គឹម ភក្តី និងលោក ប្រាក់ វណ្ណី បានចាកចេញទៅធ្វើការនៅក្លិបបឹងកេត បាត់ទៅហើយ។