គ្រូ PSG ​៖ ​Solskjaer ​ជា​គ្រូ​ពេទ្យ ​ព្យាបាល Man Utd ​ឱ្យ​រស់​ឡើង​វិញ​

លោក Thomas Tuchel ​អ្នក​ចាត់ការ​ក្រុម PSG ​បាន​បញ្ជាក់​ថា​វត្តមាន​របស់ Solskjaer ​នៅ Man Utd ​ប្រៀប​បាន​នឹង​គ្រូ​ពេទ្យ​ជំនាញ​ម្នាក់ ​មក​ព្យាបាល​របួស​ឱ្យ​អ្នក​ជំងឺ​ឱ្យ​ជា​សះស្បើយ​ឡើង​វិញ​អីចឹង។

​ក្រុម​ PSG ​នឹង​ត្រូវ​លេង​ទល់​ក្រុម Manchester United ​នៅ​ទឹក​ដី Old Trafford ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ​ហើយ ​ក្នុង​ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុង​ក្រោយ UEFA Champions League ​។ ​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោកThomas Tuchel ​អ្នក​ចាត់ការ​ក្រុម PSG ​ដឹង​ច្បាស់​ថា​ក្រុម​របស់​លោក​នឹង​ជួប​ការ​លំបាក​ច្រើន ព្រោះ​ថា​អវត្តមាន​ខ្សែ​ប្រយុទ្ធ​សំខាន់​ដល់​ទៅ​២​រូប​ទៅ​ហើយ គឺ Neymar ​និង Cavani ។

អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​និយាយ​ដូច្នេះ​ទៀត​ថា​៖ “នេះ​ជា​ការ​ប្រកួត​លំបាក​សម្រាប់​យើង។ យើង​ដឹង​ថា Man Utd ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Solskjaer គឺ​ពិត​ជា​ល្អ។ ពួកគេ​មាន​ថាមពល​គ្រប់គ្រាន់​ក្នុង​ការ​ប្រកួត ដើម្បី​ជ័យជម្នះ​។ លោក Solskjaer ​ប្រៀប​ដូចជា​គ្រូ​ពេទ្យ​ជំនាញ​ម្នាក់ ​មក​ព្យាបាល​របួស​របស់​កីឡាករ Man Utd ​ឱ្យ​ជា​សះស្បើយ ​និង​ខ្លាំង​ពូកែ​ឡើង​វិញ​ថែម​ទៀត”៕ប្រភព៖ Telegraph

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT