Martial ៖ Ole ​បាន​ប្រាប់​ខ្ញុំ​ថា ​ត្រូវ​ប្រយុទ្ធ​រហូត ​មិន​ឱ្យ​ឈរ​លេង​ឡើយ

Anthony Martial ​ថា​លោក Ole Gunnar Solskjaer ​បាន​ធ្វើ​ឱ្យ​ខ្លួន​គេ​អភិវឌ្ឍ​បាន​ច្រើន ​ជា​ពិសេស​ទម្រង់​ប្រយុទ្ធ​នៅ​ខាង​លើ​តែ​ម្ដង។

មុន​ការ​ប្រកួត​ទល់​ក្រុម PSG ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​យប់​នេះ​ឈាន​ចូល​មក​ដល់ ​ខ្សែ​ប្រយុទ្ធ  Martial ​បាន​ក្រើន​រំលឹក​ថា​ក្រុម​បិសាច​ក្រហម​បច្ចុប្បន្ន​មាន​សមត្ថភាព​គ្រប់​គ្រាន់​សម្រាប់​លេង​នៅ​យប់​នេះ។ ក្រោម​ការ​ដឹក​នាំ​របស់​លោក Solskjaer ​បិសាច​ក្រហម​មាន​ទំនុក​ចិត្ត​ជាង​មុន ​ហើយ​ការ​ប្រយុទ្ធ​ក៏​ច្បាស់​ជាង​មុន​ផង​ដែរ។

អតីត​កីឡាករ​លេង​នៅ​ក្លឹប Monaco ​បាន​បន្ថែម​ទៀត​ថា​៖ “យើង​មាន​គ្រូ​បង្វឹក​ដែល​មាន​ចិត្ត​ចង់​ឈ្នះ​និង​ប្លែក​ពី​គេ។ គាត់​បាន​ប្រាប់​ខ្ញុំ​ឱ្យ​លេង​ប្រយុទ្ធ ​និង​ស្វែង​រក​បាល់ មិន​មែន​ចាំ​បាល់​មក​រក​ទេ។ យើង​មាន​ទំនុក​ចិត្ត ​ហើយ​វា​បាន​ជំរុញ​យើង​ឱ្យ​ឈ្នះ​រាល់​ប្រកួត​មក​នេះ។ យើង​សង្ឃឹម​ថា​យើង​នឹង​ធ្វើ​បាន​ទៀត​នៅ​យប់​នេះ”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT