Neymar ​ជូន​ពរ Fred ​ឱ្យ​ជោគជ័យ​នៅ Man Utd ​

ក្លឹប Manchester United ​បាន​សម្រេច​ចុះ​កុងត្រា​ទិញ​យក​កីឡាករ Fred ​ពី​ក្លឹប Shaktar Donetsk ​ហើយ ​ក្នុង​កុងត្រា​រយៈ​ពេល​៥​ឆ្នាំ ​តម្លៃ​ខ្លួន​៥២​លាន​ផោន។

ទន្ទឹម​នឹង​ការ​ផ្លាស់​ទៅ​លេង​នៅ Old Trafford ​នេះ​ដែរ Neymar ​ដែល​ជា​មិត្ត​រួម​ក្រុម​របស់ Fred ​បាន​និយាយ​ជូនពរ​ថា​៖ “ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​ជោគជ័យ​នៅ​ក្លឹប​ថ្មី។ គាត់​ជា​កីឡាករ​មាន​ទេពកោសល្យ​។ គ្រប់​គ្នា​នៅ​ក្នុង​ជម្រើស​ជាតិ​ប្រេស៊ីល សុទ្ធ​តែ​មើល​ឃើញ​ចំណុច​ល្អ​របស់​គាត់ ដូច្នេះ​សង្ឃឹម​ថា​គាត់​នឹង​បោះ​ជំហាន​ទៅ​មុខ ១​កម្រិត​ទៀត”។

កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ ​ដំបូង​ឡើយ​ក្រុម Manchester City ​ទេ ដែល​ចង់​បាន​មុន​គេ ប៉ុន្តែ​ដោយសារ​តម្លៃ​ខ្លួន​និង​លក្ខខណ្ឌ​មួយ​ចំនួន​មិន​ត្រូវ​គ្នា ទើប​ធ្វើ​ឱ្យ​ក្រុម Man Utd ​មាន​ឱកាស​ដណ្ដើម​យក​បាន។ ខ្សែ​បម្រើ​រូប​នេះ ទើប​បាន​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​ទេ បន្ទាប់​ពី​លោក Tite គ្រូ​បង្វឹក​ប្រេស៊ីល​មើល​ឃើញ​សមត្ថភាព​រូបគេ​ល្អ​គ្រប់គ្រាន់​ជួយ​ក្រុម​បាន៕ប្រភព៖DailyMail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT