Buffon ​៖ PSG ​អត់​មាន Neymar ពិបាក​ឈ្នះ Man Utd ​ណាស់

ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម PSG ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ​ហើយ ​ក្នុង​វគ្គ​១៦​ក្រុម​ពាន​រង្វាន់ UEFA Champions League ។

ចំពោះ​ការ​ប្រកួត​នេះ​ដែរ ​បិសាច​ក្រហម​ដែល​ជា​ម្ចាស់​ផ្ទះ​ហាក់​ដូចជា​មិន​មាន​បញ្ហា​កីឡាករ​នោះ​ទេ ប៉ុន្តែ​ខាង PSG ​វិញ ​បាត់​បង់​កីឡាករ​ច្រើន​មែនទែន​ជា​ពិសេស​ខ្សែ​ប្រយុទ្ធ​នៅ​ខាង​លើ Neymar ​និង Cavani ​តែ​ម្ដង។ ពួកគេ​នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៅ​រាត្រី​នេះ ក្រោយ​ពី​រង​របួស​កាល​ពី​ពេល​កន្លង​ទៅ។

ចំពោះ​ការ​អវត្តមាន​ខ្សែ​ប្រយុទ្ធ​សំខាន់​នៅ​លើ​ខាង​លើ​នេះ​ដែរ  បាន​ធ្វើ​ឱ្យ Buffon ​យល់​ឃើញ​ថា​៖ “ខ្ញុំ​កំពុង​គិត​ថា​យើង​មាន​បញ្ហា​ហើយ។ ខ្ញុំ​មិន​ច្បាស់​ថា​វា​ជា​រឿង​ធំ​ឬ​តូច​ទេ។ ប៉ុន្តែ​ខ្ញុំ​រំពឹង​ថា​វា​ជា​រឿង​តូច​ទៅ​ចុះ ​ហើយ​យើង​នឹង​ឆ្លង​កាត់​វា​បាន។ ​ការ​យក​ឈ្នះ Man Utd ​គឺ​មិន​មែន​ជា​រឿង​ស្រួល​ឡើយ ​ពួកគេ​កំពុង​ធ្វើ​បាន​ល្អ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Ole ​”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT