​Buriram United ​ខ្ចី​ជើង​កីឡាករ​វៀតណាម​ម្នាក់ ​អាច​ជំនួស​តំណែង ច្រឹង ពលរដ្ឋ​

ក្លឹប Buriram United ​បាន​ប្រកាស​ខ្ចី​ជើង​កីឡាករ Luong Xuan Truong ​របស់​ជម្រើស​ជាតិ​វៀតណាម ​ដើម្បី​បំពេញ​កូតា​កីឡាករ​អាស៊ាន ​ត្រៀម​ចូល​លេង​លីគ​កំពូល​ថៃ។

ការ​នាំ​យក​កីឡាករ​វៀតណាម​ម្នាក់​នេះ​ដែរ ត្រូវ​បាន​គេ​ដឹង​ថា​ក្រុម Buriram ​អាច​ប្រើ​វិធី​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​របស់ ពលរដ្ឋ ​សិន ត្បិត​អី​កីឡាករ​កម្ពុជា​នៅ​មាន​របួស​នៅ​ឡើយ ​មិន​ទាន់​អាច​ចូល​លេង​បាន​នោះ​ទេ។ ​រូបគេ​កំពុង​ស្នាក់​នៅ​ព្យាបាល​របួស​សិន ​ស្រប​ពេល​កុងត្រា​មាន​ដល់​២​ឆ្នាំ​ឯ​ណោះ។ ដូច្នេះ​ហើយ Troung ​អាច​នឹង​ចូល​លេង​តែ​ម្ដង​នា​រដូវ​កាល​នេះ ​ក្នុង​នាម​ជា​បេក្ខភាព​កូតា​កីឡាករ​នៅ​តំបន់​អាស៊ាន​ឱ្យ Buriram United ។

និយាយ​ពី​កីឡាករ​វៀតណាម​ខាង​លើ​វិញ វ័យ​២៣​ឆ្នាំ ​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ទៅ​លេង​នៅ​ក្រៅ​ស្រុក។ ជាក់​ស្ដែង ​រូបគេ​ធ្លាប់​ទៅ​លេង​នៅ​កូរ៉េ​បាន​២​ដង ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ដែរ ​គឺ​ឆ្នាំ​២០១៦ ​លេង​ឱ្យ Incheon United ​និង​២០១៧​លេង​ឱ្យ Gangwon FC ​៕ប្រភព៖ Foxsportsasia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT