ក្រុម Manchester United កំពុងរៀបចំការប្រកាសជាផ្លូវការមួយ ដើម្បីតែងតាំងលោក Ole Gunnar Solskjaer ធ្វើជាអ្នកចាត់ការផ្លូវការតែម្ដង ក្រោយពីដឹកនាំក្រុមមិនទាន់ស្គាល់ចាញ់សោះ។
លោក Ole Gunnar Solskjaer ចូលដឹកនាំក្រុមបិសាចក្រហម Man Utd បណ្ដោះអាសន្ន ក្រោយពីក្លឹបបានបណ្ដេញលោក Jose Mourinho ទៅ។ ក្រោមការដឹកនាំរបស់បុរសដែលជាអតីតវិរបុរសបិសាចក្រហមនេះ ក្រុមលេខ១១ប្រកួត ឈ្នះ១០ប្រកួត និងស្មើ១ប្រកួត។ នេះជាកំណត់ត្រាល្អបំផុតមួយសម្រាប់ក្រុមបិសាចក្រហម ហើយថែមទាំងអាចនាំក្រុមនេះចូលតំបន់Top4 វិញបានទៀត។
ថ្នាក់ដឹកនាំរបស់ Man Utd កំពុងរៀបចំធ្វើការប្រកាសជាផ្លូវការមួយ ដើម្បីតែងតាំងលោក Ole Gunnar Solskjaer ធ្វើជាអ្នកចាត់ការជាផ្លូវការតែម្ដង ដោយមិនចាំបាច់ស្វែងរកអ្នកចាត់ការថ្មីណាមកទៀតនោះទេ។ ការធ្វើបែបនេះ គឺអាចធ្វើឱ្យអ្នកគាំទ្រកាន់តែសប្បាយចិត្តថែមទៀត ព្រោះនេះជាការចង់បានរបស់ពួកគេនិងក្រុមកីឡាករក្នុងក្រុមទាំងមូលផងដែរ៕ប្រភព៖