Ronaldo រកគ្រាប់បាល់បានទៀតហើយ ជួយ Juventus ដាច់កំពូលតារាង

Cristiano Ronaldo ​រក​បាន​១​គ្រាប់​ទៀត​ហើយ ​ក្នុង​ការ​ប្រកួត​ដែល​ក្រុម Juventus ​បាន​យក​ឈ្នះ​លើ​ក្រុម Sassuolo ​លទ្ធផល ៣-០។

ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម Juventus ​ដាច់​ពិន្ទុ​ពី​ក្រុម​លេខ​២ ​ដល់​ទៅ​១១​ពិន្ទុ​ទៅ​ហើយ។ ដូច្នេះ​គឺ​អាច​និយាយ​បាន​ថា​ឆ្នាំ​នេះ នៅ​តែ​ជា​ឆ្នាំ​របស់​ក្រុម​សេះ​បង្កង់​ដដែល​ក្នុង​ការ​ការពារ​តំណែង​ជើង​ឯ​ក​របស់​ខ្លួន។ ខណៈ​ដែល​នេះ​ក៏​ជា​ការ​ប្រកួត​មួយ​បន្ដ កំណត់ត្រា​មិន​ទាន់​ចាញ់​សោះ​របស់ Juventus ​ក្នុង​លីគ Serie A ​របស់​អ៊ីតាលី​ផង​ដែរ។ សម្រាប់​១​គ្រាប់​របស់ Ronaldo ​វិញ គឺ​ជា​គ្រាប់​ទី​១៨​របស់​គេ ​និង​ឈរ​លេខ​១​ក្នុង​តារាង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ថែម​ទៀត។

ចប់​ប្រកួត​នេះ​ទៅ ក្រុម Juventus ​ត្រូវ​ប៉ះ​ក្រុម Bologna ​១​ប្រកួត​ទៀត​នៅ​ថ្ងៃ​ទី​១៦​ខាង​មុខ​នេះ​ក្នុង​ពាន Seria A ​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​អេស្ប៉ាញ​ប៉ះ​ក្រុម Atletico Madrid ​នៅ​ថ្ងៃ​ទី​២១ ​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT