ម្សិលមិញនេះ មានគេចុះផ្សាយជាច្រើនថា អ្នកចាំទី Loris Karius របស់ក្រុម Liverpool បានបាត់បង់ស្មារតីនៅការប្រកួតផ្ដាច់ព្រ័ត្រ ដោយសារតែត្រូវ១កែងរបស់ខ្សែការពារ Sergio Ramos ។
ទន្ទឹមគ្នានេះដែរ ប្រធានក្រុមរបស់ Real Madrid បានឆ្លើយតបយ៉ាងឡូយវិញថា៖ “Salah ទាញដៃរបស់ខ្ញុំមុន ដៃម្ខាងទៀតរបស់គេរងរបួស ពួកគេនិយាយថាខ្ញុំបានប្រើចលនាយូដូទៅលើគេ។ បន្ទាប់មក អ្នកចាំទីនិយាយថា ខ្ញុំបានធ្វើឱ្យគេភាំងបាត់ស្មារតី (បន្ទាប់ពីប៉ះទង្គិចជាមួយខ្ញុំ)។ ខ្ញុំនៅមិនទាន់ឮតែ Firmino និយាយថាគេផ្ដាសាយដោយសារតែញើសរបស់ខ្ញុំស្រក់លើគេទេ”។
ក្រោយពីចប់ UCL ដែលក្រុម Liverpool បរាជ័យដោយសារអត់មានកីឡាករឆ្នើម Salah និងកំហុសអ្នកចាំទី២គ្រាប់ផងនោះ បច្ចុប្បន្ននេះរឿងរ៉ាវនៅមិនទាន់បញ្ចប់នៅឡើយទេ។ តួយ៉ាងដូចជាកាសែតនានា បានគាស់កកាយរឿងផ្សេងទាក់ទងទៅនឹងការប្រកួតនោះ ជាពិសេសរឿងទាក់ទងនឹង Ramos តែម្ដង៕ប្រភព៖ DailyMail