អ្នក​គាំទ្រ​ចង់​ឱ្យ​ម្ចាស់​ក្លឹប Chelsea ​បណ្ដេញ​លោក Sarri ​ចោល​តែ​ម្ដង​

ក្រុម​ Chelsea ​បាន​បរាជ័យ​ធ្ងន់​ក​មែនទែន​កាល​ពី​យប់មិញ ​ក្រោម​ថ្វី​ជើង​ក្រុម Man City ​៦-០ ​ឯ​ណោះ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​ជា​ខ្លាំង​។

៦​គ្រាប់​របស់​ក្រុម Man City ​នេះ ​ពិត​ជា​ធ្វើ​ឱ្យ​ក្រុម Chelsea ​និង​អ្នក​គាំទ្រ​ខក​បំណង​ជា​ខ្លាំង ​ត្បិត​អី​នេះ​ជា​បរាជ័យ​ធ្ងន់​បំផុត​សម្រាប់​ក្រុម​តោ​ខៀវ​នេះ។ មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ក្បួន Sarriball ​ឡើយ ព្រោះ​ថា​មិន​ទទួល​បាន​ផល​នោះ​ទេ។ ពួកគេ​រំពឹង​ថា​លោក​ប្រធាន​ក្លឹប ​និង​មាន​វិធាន​ការ​ចំពោះ​អ្នក​ចាត់ការ​អ៊ីតាលី​រូប​នេះ។

មាន​ដំណឹង​បន្ថែម​ទៀត​ថា​ការ​លេង​មិន​បាន​ល្អ​នេះ​ដែរ មិន​ពី​ក្រុម​កីឡាករ​និង​គ្រូ​បង្វឹក​កំពុង​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា។ ជាក់​ស្ដែង លោក Sarri ​ធ្លាប់​និយាយ​ថា​លោក​មិន​អាច​លើក​ទឹក​ចិត្ត​កីឡាករ​តោ​ខៀវ ​បាន​ទៀត​ទេ​មើល​ទៅ ​បើ​ពួកគេ​ហាក់​មិន​ព្រម​ធ្វើ​តាម​អ្វី​ដែល​លោក​លើក​ឡើង​ឡើយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT