Ole Gunnar Solskjaer ចង់ឱ្យមានវត្តមានរបស់ Neymar លេងឱ្យក្រុម PSG ទល់ក្រុម Man Utd ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League នៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៩នេះ។Neymar នឹងមិនអាចលេងឱ្យក្រុម PSG បានទេប៉ុន្មានសប្ដាហ៍នេះ ដោយសារតែរងរបួសកាលពីពេលកន្លងទៅ ត្រូវសម្រាកច្រើនខែ។ ជាមួយនឹងការខកខាននេះដែរ បានធ្វើឱ្យលោក Ole Gunnar Solskjaer អ្នកចាត់ការបណ្ដោះអាសន្នរបស់បិសាចក្រហម Manchester United ហាក់មិនសូវសប្បាយចិត្តនោះទេ ត្បិតអីលោកចង់ឃើញខ្សែប្រយុទ្ធប្រេស៊ីលរូបនេះមានវត្តមាននៅទឹកដី Old Trafford ។
“គាត់ល្អ ល្អខ្លាំងមែនទែន ហើយអ្នកគាំទ្ររបស់យើងក៏ចង់ឃើញគាត់លេងក្នុងទឹកដីយើងដែរ។ រឿងមួយដែលធ្វើឱ្យខ្ញុំចង់ចាំក្នុងវិស័យបាល់ទាត់ គឺបានលេងទល់កីឡាករល្បីៗ ព្រោះវាជាការធ្វើតេស្ដសមត្ថភាពរបស់យើង។ ខ្ញុំគិតថាកីឡាកររបស់ខ្ញុំក៏គិតអីចឹងដែរ ពួកគេចង់ឃើញ Neymar និងលេងទល់គេខ្លាំងណាស់”៕
ប្រភព៖ DailyMail