ក្រុមហង្សក្រហម Liverpool បានឡើងទៅកំពូលតារាងលីគកំពូលអង់គ្លេសវិញហើយ ក្រោយពីបានយកឈ្នះលើក្រុម Bournemouth ក្នុងលទ្ធផល ៣-០។លទ្ធផល៣គ្រាប់រកបានយប់មិញ ធ្វើបានសម្រេចដោយ Mane នាទី២៤ Wijnaldum នាទី៣៤ និង Salah នាទី៤៨។ ជាមួយនឹងការប្រកួតនេះដែរ លោក Eddie Howe អ្នកចាត់ការក្រុម Bournemouth យល់ឃើញថាអាជ្ញាកណ្ដាលហាក់ដូចជាកាត់សេចក្ដីមិនច្បាស់សោះ។ ជាក់ស្ដែងគ្រាប់បាល់ទី១របស់ Mane គឺជាបាល់ក្រៅល្បែង (offside) កន្លះម៉ែត្រឯណោះ ប៉ុន្តែពួកគេនៅតែផ្ដល់បាល់នោះឱ្យចូលដដែល។ លោករំពឹងថាឆ្នាំក្រោយបច្ចេកវិទ្យា VAR នឹងជួយឱ្យការកាត់សេចក្ដីច្បាស់ជាងនេះ។
គេសង្កេតឃើញថា២ប្រកួតមកហើយដែលមានការរិះគន់ចំពោះអាជ្ញាកណ្ដាលកាត់សេចក្ដីក្នុងការប្រកួតរបស់ក្រុម Liverpool ។ ជាក់ស្ដែងក្រៅពីយប់មិញនេះ គឺនៅការប្រកួតទល់ក្រុម West Ham គ្រាប់បាល់រកបានស្មើនោះក៏ត្រូវបានគេគិតថា Offside ដែរ៕
ប្រភព៖ DailyMail