លោក Pep Guardiola ថាការប្រកួតទល់ក្រុម Chelsea នៅថ្ងៃស្អែកនេះ គឺជាការប្រកួតកាត់សេចក្ដីចុងក្រោយរបស់ក្រុម Man City ហើយ។
លោក Pep យល់ឃើញថាទម្រង់លេងរបស់លោក Sarri អ្នកចាត់ការក្រុម Chelsea ពិតជាខ្លាំងមិនធម្មតាទេ បើទោះជាមនុស្សមួយចំនួនមិនបានគិតដល់ ឬមិនយល់ក៏ដោយ។ Sarriball ជាតាកតិចមួយ ដែលក្រុមដទៃពិបាកបំបែក ប៉ុន្តែវាក៏មានបញ្ហាច្រើនដែរ ប្រសិនណាបើកីឡាករមិនយល់ឬមិនព្រមធ្វើតាមនោះ។ លោករំពឹងថាការប្រកួតនៅថ្ងៃស្អែក ក្រុមរបស់លោកនឹងជួបសំណាងល្អទៅចុះ។
នៅចាំបានថាកាលពីជើងទី១កន្លងទៅ ក្រុម Man City បានបរាជ័យក្រោមថ្វីជើង Chelsea នេះម្ដងមកហើយ ក្នុងលទ្ធផល ២-០។ ដូច្នេះការជួបគ្នាជើងទី២នេះ តើក្រុម Man City អាចសងសឹកវិញបានឬអត់?