លោក Solskjaer អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្រុមបិសាចក្រហម Manchester United បានបង្ហើបថាក្រុមរបស់លោកត្រូវការពេល២ឆ្នាំទៀត ទើបអាចលេងល្អដូចក្រុម Manchester City បាន។
ក្រុម Manchester United នឹងហក់ចូលតំបន់ Top4 ហើយ ប្រសិនណាបើពួកគេអាចយកឈ្នះក្រុម Fulham បាននៅល្ងាចម៉ោង៧:៣០នាទីនេះ។ ប្រសិនណាបើពិតជាធ្វើបានសម្រេចមែន នោះវាជាការសម្រេចជោគជ័យយ៉ាងធំបំផុតហើយសម្រាប់ក្រុម ព្រោះថាមុនការមកដល់របស់លោក Solskjaer ក្រុម Man Utd ដាច់ពិន្ទុឆ្ងាយមែនទែនពីតំបន់ Top4 នេះ។
ជាមួយគ្នានឹងការធ្វើបានល្អនេះដែរ អតីតកីឡាករ Man Utd ដែលមានឱកាសមកដឹកនាំក្រុមនារដូវកាលនេះ បាននិយាយថា៖ “អ្នកត្រូវតែតាមឱ្យទាន់ក្រុមដទៃទៀតដែលស្ថិតនៅពីលើយើងដូចជា Man City Liverpool និង Spurs ជាដើម។ ពួកគេកំពុងតែធ្វើបានយ៉ាងល្អ ហើយបើយកយើងទៅប្រដូចជាមួយពួកគេគឺពិតជាពិបាកណាស់។ ដូច Man City ជាដើម យើងត្រូវការពេលយ៉ាងតិច២ឆ្នាំទៀត ទើបអាចនិយាយគ្នាបាន”៕ប្រភព៖ Dailymail