Jose កំពុងចរចាទៅដឹកនាំក្រុម Inter Milan នៅរដូវកាលក្រោយ

លោក Jose Mourinho ​កំពុង​ជួប​ថ្នាក់​ដឹក​នាំ​ក្រុម Inter Milan ​ដើម្បី​ពិភាក្សា​ក្នុង​ការ​ទៅ​ដឹក​នាំ​ក្រុម​មួយ​នេះ​នា​រដូវ​កាល​ក្រោយ។

លោក Jose ​ត្រូវ​បាន​ក្លឹប​បិសាច​ក្រហម Manchester United ​បណ្ដេញ​ចេញ​ពី​តំណែង​ក្រោយ​ពី​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​នា​រដូវ​កាល​នេះ។ ​ក្រោយ​ពី​មិន​មាន​ការងារ​ធ្វើ​មួយ​រយៈ​មក​នេះ ​ស្រាប់​តែ​មាន​ដំណឹង​មក​ថា​លោក​អាច​នឹង​ទៅ​ដឹក​នាំ​ក្រុម Inter Milan ​វិញ ​កន្លែង​ដែល​លោក​ធ្លាប់​នាំ​ក្រុម​នេះ​ឈ្នះ​ពាន​៣​ក្នុង​១​រដូវ​កាល​ នៅ​ឆ្នាំ​២០១០។

ប្រភព​ពី​អ៊ីតាលី ​បាន​បញ្ជាក់​ថា​អ្នក​ចាត់ការ​វ័យ​៥៦​ឆ្នាំ​នេះ ​បាន​ជួប​ជាមួយ​ថ្នាក់​ដឹក​នាំ​របស់​ក្រុម Inter Milan ​រួច​ទៅ​ហើយ។ ​បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ ​លោក​នឹង​ក្លាយ​ជា​អ្នក​ចាត់ការ​ក្រុម​មួយ​នេះ​នៅ​រដូវ​កាល​ក្រោយ ស្រប​ពេល​លោក Jose ​បាន​បដិសេធ​ទៅ​ដឹក​នាំ​ក្រុម Benfica ​១​ទៅ​ហើយ។

លោក Jose ​នៅ​ឆ្នាំ​២០១០ ​បាន​ជួយ​ក្រុម Inter Milan ​ឈ្នះ​ពាន​៣​ក្នុង​១​រដូវ​កាល​មុន​ចាកចេញ​ទៅ​លេង​នៅ​ក្លឹប Real Madrid ​។ ​ពាន​រង្វាន់​៣​នោះ​រួម​មាន Serie A ​Coppa Italia ​និង UEFA Champions League ​៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT