ខ្សែប្រយុទ្ធជម្រើសជាតិវៀតណាម Cong Phuong ត្រូវបានក្លឹប Incheon United របស់លីគកំពូលកូរ៉េខាងត្បូងចាប់អារម្មណ៍ ហើយអាចនឹងធ្វើការផ្ទេរក្នុងពេលឆាប់ៗនេះ។កីឡាករវ័យ២៤ឆ្នាំនេះ កំពុងបង្ហាញសមត្ថភាពល្អមែនទែនទាំងនៅក្លឹបនិងក្រុមក្រុមជម្រើសជាតិវៀតណាម។ ជាក់ស្ដែង រូបគេទើបតែជួយក្រុមវៀតណាមឈ្នះពាន AFF Suzuki Cup 2019 និងឡើងដល់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ AFC Asian Cup 2019 ថ្មីៗនេះទៀត។ Cong Phuong ម្ចាស់អាវលេខ១០នេះ ត្រូវបានក្លឹបជាច្រើនទាក់ទងមានទាំងនៅថៃ ជប៉ុន និងកូរ៉េខាងត្បូង។កីឡាករដែលធ្លាប់លេងនៅលីគទី២ជប៉ុនកាលពីឆ្នាំ២០១៦កន្លងទៅ ត្រូវបានគេដឹងថាបច្ចុប្បន្នកំពុងចរចាខ្លាំងជាមួយក្រុម Incheon United FC ក្រោមលក្ខខណ្ឌខ្ចីជើង១រដូវកាល។ កាសែតនៅវៀតណាមបង្ហើបទៀតថា ដំណឹងល្អនឹងកើតមានក្នុងពេលឆាប់ៗនេះ៕
ប្រភព៖ Foxsportsasia