Yaya Toure ចាប់ផ្ដើមប៉ះសម្ដីគ្នា ជាមួយ Pep Guardiola ហើយ ដោយបាននិយាយថាអ្នកចាត់ការរូបនេះ មិនពេញចិត្តចំពោះកីឡាករអាហ្វ្រិកឡើយ។
Toure ត្រូវចាកចេញពីក្រុម Manchester City ហើយ ក្រោយពីផុតកុងត្រាជាមួយក្រុមដែលដឹកនាំដោយលោក Pep នេះ។ ក្រោយពីក្លឹបមិនបន្ដកុងត្រាឱ្យ ខ្សែបម្រើរូបនេះ បានទម្លាយរឿងជាច្រើនទាក់ទងទៅនឹងអ្នកចាត់ការថ្មី ដោយគិតថា Pep មិនចូលចិត្តកីឡាករនៅអាហ្វ្រិកឡើយ។
“ខ្ញុំចង់ក្លាយជាមនុស្សទី១ ដែលបំបែកយុទ្ធសាស្ត្ររបស់លោក Pep ។ ខ្ញុំតែងតែព្យាយាមយល់ពីគាត់ ប៉ុន្តែគាត់បានបង្ហាញកាយវិការមិនពេញចិត្តចំពោះអ្វីដែលខ្ញុំបានខំប្រឹងសោះ។ គាត់ដូចចាត់ទុកខ្ញុំជាគូសត្រូវ ដូច្នេះខ្ញុំក៏ពេញចិត្តចំពោះគាត់វិញដែរ។ គាត់ដូចជាកំពុងបង្ហាញថា មិនចូលកីឡាករមកពីអាហ្វ្រិកនោះទេ”។
បុរសវ័យ៣៥ឆ្នាំ បានចូលរួមជាមួយក្រុម Manchester City តាំងពីឆ្នាំ២០១០ ម្ល៉េះ ដោយបង្ហាញខ្លួនបាន២៣០ប្រកួត រកគ្រាប់បាល់បាន៥៩គ្រាប់។ Toure បានជួយក្រុម Man City ឈ្នះពាន Premier League ៣ដង FA Cup ១ដង Football League Cup ២ដង និង FA Community Shield ១ដង៕ ប្រភព៖ MARCA