លោក Josep Maria Bartomeu ម្ចាស់ក្លឹប FC Barcelona កំពុងរៀបចំគម្រោងមួយដើម្បីរក្សាតុល្យភាពក្នុងក្រុម បន្ទាប់ពីគ្មានវត្តមានរបស់ Lionel Messi ទៅ។Messi វ័យ៣១ឆ្នាំ រកគ្រាប់បាល់បាន៥៨១គ្រាប់ និងបង្ហាញខ្លួនបាន៦៦៤ប្រកួតឱ្យក្រុម FC Barcelona។ វីរបុរសរបស់ក្លឹបនេះ មិនយូរមិនឆាប់ទេ រូបគេនឹងនិយាយពាក្យថាចូលនិវត្តន៍ពីបាល់ទាត់មិនខាន ដូច្នេះហើយត្រឹមវ័យនេះក្រុមអ្នកមានបុណ្យចាប់ផ្ដើមគិតពីគម្រោងក្រោយខ្សែប្រយុទ្ធរបស់ខ្លួនចាកចេញហើយ។
លោក Bartomeu ដែលជាប្រធានក្លឹបបាននិយាយដូច្នេះថា៖ “ខ្ញុំដឹងថ្ងៃណាមួយ Messi នឹងនិយាយថាគាត់ចូលនិវត្តហើយ។ យើងត្រូវរៀបចំអនាគតរបស់ក្លឹប ដោយមិនមានគាត់ជួយទៀតទេ។ យើងត្រូវចុះកុងត្រាយកកីឡាករក្មេងៗល្អៗឱ្យបានច្រើន ដើម្បីអភិវឌ្ឍពួកគេ សម្រាប់ថ្ងៃខាងមុខ។
យើងត្រូវរក្សាការជោគជ័យរបស់យើងបន្ដទៀត”។Messi បានជួយក្រុមអ្នកមានបុណ្យឈ្នះពាន La Liga ៩ដង ពាន UEFA Champions League បាន៤ដង និង Copa del Rey បាន៦ដង៕
ប្រភព៖ BBC