ខ្សែបម្រើប្រយុទ្ធ Bernardo Silva នៅតែមានទំនុកចិត្តថាឆ្នាំនេះក្រុម Manchester City នៅតែអាចលើកពាន English Premier League បានដដែល។បច្ចុប្បន្ននេះ ក្រុម Man City កំពុងឈរនៅកំពូលតារាងលីគអង់គ្លេស ប៉ុន្តែបើក្រុម Liverpool ឈ្នះក្នុងប្រកួតដែលសល់១ប្រកួតក្នុងដៃ នោះហង្សក្រហមនឹងឡើងមកលេខ១វិញហើយ។ ការប្រដេញគ្នាខ្លាំងនេះដែរ បានធ្វើឱ្យ Silva កីឡាករសំខាន់ម្នាក់របស់លោក Pep គិតថានៅឆ្នាំនេះក្រុម Man City នៅតែមានឱកាសការពារតំណែងជើងឯកបានដដែល។
ខ្សែបម្រើជម្រើសជាតិព័រទុយហ្គាល់ខាងលើបានបន្ថែមទៀតថា៖ “២ ៣ថ្ងៃមុន យើងគិតថាក្រុមយើងនឹងបាត់បង់ Premier League ទៅហើយ។ យើងអស់សង្ឃឹមច្រើននៅគ្រានោះ ប៉ុន្តែនៅគ្រាដែល Liverpool ស្មើប៉ុន្មានប្រកួតមកនេះ យើងមានទំនុកចិត្តឡើងវិញ។ នេះជាឱកាសល្អសម្រាប់យើងដើម្បីប្រជែងយកពានរង្វាន់ជាថ្មីម្ដងទៀត”៕
ប្រភព៖ DailyMail