ប៉ូលិស បានបញ្ជាក់ថាសាកសពដែលស្រង់បានពីយន្ដហោះធ្លាក់នៅបាតសមុទ្រនោះ គឺជាសាកសពរបស់កីឡាករ Sala ហើយ។Sala ជាខ្សែប្រយុទ្ធថ្មីរបស់ក្រុម Cardiff City ដែលទិញពីក្រុម Nantes របស់លីគបារាំងមក។ អំឡុងពេលធ្វើដំណើរមកលេងនៅអង់គ្លេស រូបគេបានបាត់ខ្លួនជាមួយយន្ដហោះដឹកអ្នកដំណើរឯកជន ហើយត្រូវបានធ្លាក់នៅសមុទ្រក្នុងតំបន់ English Channel ។ ក្រុមអ្នករុករកបានចំណាយពេល២សប្ដាហ៍ ទើបអាចរកឃើញកន្លែងយន្ដហោះធ្លាក់ ខណៈដែលពួកគេក៏បានប្រទះសាកសពមួយនៅក្នុងយន្ដហោះនោះដែរ ។
ក្រោយពីការស្រង់យកកាលពីម្សិលមិញ ក្រុមប៉ូលិសបានចេញមកបញ្ជាក់ថាសាកសពនោះគឺជាសាកសពរបស់ Sala ដែលជាកីឡាករបាល់ទាត់នោះហើយ។ ខណៈដែលម្នាក់ទៀតដែលជាអ្នកបើកយន្ដហោះនៅបាត់ខ្លួននៅឡើយ មិនទាន់រកឃើញទេ៕
ប្រភព៖ DailyMail