Real Madrid ​ចង់​បាន Mane ​ពី​ក្រុម Liveerpool ​

ក្រុម​ Real Madrid ​កំពុង​តាម​ប្រមាញ់​កីឡាករ Mane ​ពី​ក្រុម Liverpool ​ក្រោយ​ពី​ចប់​ព្រឹត្តិការណ៍ UEFA Champions League ​វគ្គ​ផ្ដាច់ព្រ័ត្រ។

Mane ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ក្នុង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​កន្លង​ទៅ។ រូបគេ​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ក្រុម​ហង្ស​ក្រហម ​ក្រោយ​ពី Salah ​រង​របួស​នា​ប្រកួត​នោះ។ យ៉ាងណាមិញ ​វត្តមាន​របស់​រូបគេ​ម្នាក់​ឯង​មិន​អាច​ជួយ​ក្រុម​បាន​ជោគជ័យ​ឡើយ ប៉ុន្តែ​ត្រូវ​បាន​គ្រូ​បង្វឹក​ក្រុម Real Madrid ​ចាប់​អារម្មណ៍​ទៅ​វិញ។

ក្រោយ​ពី​ចប់​ការ​ប្រកួត ​មាន​ដំណឹង​ថា​ក្រុម Real ​កំពុង​ទាក់ទង​ទៅ​ភ្នាក់ងារ​របស់​កីឡាករ​សេណេហ្គាល់​រូប​នេះ​ ប៉ុន្តែ​មិន​ទាន់​មាន​ដំណឹង​យ៉ាង​ណា​នោះ​ទេ។ មួយ​វិញ​ទៀត ដោយសារ​តែ​ក្រុម​អធិរាជ​ស ​មិន​ទាន់​រក​អ្នក​ចាត់ការ​បាន​ផង​នោះ​ទើប​បណ្ដាល​ឱ្យ​ការ​ដោះដូរ​កីឡាករ​មិន​ទាន់​ដំណើរ​ការ​ស្រួល។

Mane ​កីឡាករ​ចំណូល​ថ្មី​របស់​ក្រុម Liverpool ​រក​គ្រាប់​បាល់​បាន​២០​គ្រាប់​នា​រដូវ​កាល​មុន។ រូបគេ​បាន​ក្លាយ​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម ហើយ​បាន​ជួយ​ហង្ស​ក្រហម​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UCL ​ថែម​ទៀត៕ប្រភព៖ THESUN

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT