Messi ​ផ្ញើ​កាដូ​ឱ្យ​ខ្សែ​ប្រយុទ្ធ​ក្រុម​ កាតា ​ដែល​ជា Top Scorer ​នៅ Asian Cup 2019 ​

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​ផ្ញើ​កាដូ​ពិសេស​១​ឱ្យ​ទៅ​កីឡាករ​

Ali ​វ័យ​២២​ឆ្នាំ​ជា​កីឡាករ​លេចធ្លោ​ជាង​គេ​នៅ​ក្រុម​កាតា ​ហើយ​ក៏​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​នេះ​ដែរ។ ជាមួយ​គ្នា​នោះ ​Messi ​ខ្សែ​ប្រយុទ្ធ​ល្អ​ជាង​គេ​លើ​លោក ក៏​បាន​សរសើរ​កីឡាករ​រូប​នេះ​ដូច​អ្នក​គាំទ្រ​ដទៃ ​ហើយ​បាន​ទាំង​ផ្ញើ​កាដូ​ដល់​រូបគេ​ថែម​ទៀត​ផង។ ​ក្នុង​កាដូ​នោះ ​គេ​ឃើញ​មាន​អាវ​ក្នុង​ដី​របស់​ក្រុម FC Barcelona ​លេខ​១៩​ដែល​ជា​លេខ​របស់ Ali ​ពាក់ ​អម​ជាមួយ​ហត្ថលេខា​របស់ Messi ​នៅ​លើ​នោះ​ថែម​ទៀត។ ​

​ដែល​ជា Top Scorer ​និង​ជា​អ្នក​ជួយ​ក្រុម​កាតា ​លើក​ពាន​រង្វាន់ AFC Asian Cup 2019 ​កន្លង​ទៅ។

កាដូ​នេះ​ត្រូវ​បាន Ali ​ចាត់​ទុក​ថា​ជា​របស់​មាន​តម្លៃ​បំផុត​សម្រាប់​រូបគេ ​ព្រោះ​មិន​ងាយ​មាន​កីឡាករ​ណា​ទទួល​បាន​អាវ​ដែល​មាន​ហត្ថលេខា​របស់​កីឡាករ​អាហ្សង់ទីន​ខាង​លើ​នេះ​ឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT