Keylor  Navas៖ Real Madrid ​ត្រូវ​ក្ដោប​ឱកាស​និង​ទម្លាក់ Barca ​ឱ្យ​បាន​ជើង​ទី​២

ជើង​ទី​១ Copa del Rey ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ក្រុម Real Madrid ​លេង​ស្មើ​ក្រុម Barcelona ​ក្នុង​លទ្ធផល ​១-១ កាល​ពី​យប់មិញ​នេះ។

លទ្ធផល​ស្មើ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ Navas ​អ្នក​ចាំ​ទី​ក្រុម Real Madrid ​គិត​ថា​ជា​រឿង​ល្អ​សម្រាប់​ក្រុម​ខ្លួន ព្រោះ​ជើង​ទី​២​លេង​នៅ​ក្នុង​ដី ​ហើយ​មាន​គ្រាប់​បាល់​ក្រៅ​ដី​ស្រាប់​ទៀត។ អ្នក​ចាំ​ទី​ជួយ​ក្រុម Real Madrid ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​ជាប់​ៗ​គ្នា​នេះ ​បាន​បន្ថែម​ថា​ខ្លួន​រំពឹង​លើ​សមាជិក​ក្រុម​ដទៃ​ទៀត ​ដើម្បី​ចាប់​យក​ឱកាស​នេះ ​ទម្លាក់​ក្រុម Barcelona ​ឱ្យ​បាន។ ​ការ​ប្រកួត​ជើង​ទី​២​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨​ចុង​ខែ​នេះ។

ក្នុង​ការ​ប្រកួត​ជើង​ទី​១​កន្លង​ទៅ​នេះ​ដែរ ​គេ​សង្កេត​ឃើញ​ថា​ក្រុម Barcelona ​មិន​បាន​ដាក់​ខ្សែ​ប្រយុទ្ធ​កំពូល​របស់​ខ្លួន Lionel Messi ​ឱ្យ​ចូល​លេង​ដើម​តង់​នោះ​ទេ ព្រោះ​ថា​រូបគេ​ទើប​តែ​ជា​ពី​របួស ​ដែល​កើត​ឡើង​អំឡុង​ពេល​លេង​ទល់​ក្រុម Valencia ​។ ​លោក Valverde ​អ្នក​ចាត់ការ​ក្រុម​អ្នក​មាន​បុណ្យ​បាន​និយាយ​ចំពោះ​រឿង​នេះ​ថា ​លោក​មិន​ដាក់ Messi ​នេះ ព្រោះ​មិន​ចង់​ប្រថុយ​ខ្លាច​របួស​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង ព្រោះ​រូបគេ​ទើប​ជា​សះស្បើយ៕ប្រភព៖ Dailymail

  • Keylor  Navas៖ Real Madrid ​ត្រូវ​ក្ដោប​ឱកាស​និង​ទម្លាក់ Barca ​ឱ្យ​បាន​ជើង​ទី​២