ជំនួប El Clasico ក្នុងពានរង្វាន់ Copa del Rey វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១កាលពីយប់មិញនេះ បញ្ចប់ទៅត្រឹមលទ្ធផលស្មើគ្នា ១-១ ប៉ុណ្ណោះ បើទោះជាក្រុមទាំងសងខាងមានឱកាសល្អៗច្រើនក៏ដោយ។
Lucas Vasquez រកគ្រាប់បាល់ឱ្យក្រុម Real Madrid នាំមុខម្ចាស់ផ្ទះបានមុននៅត្រឹមនាទី៦ដើមតង់ទី១។ យ៉ាងណាមិញ ក្រុមម្ចាស់ផ្ទះ Barcelona បានបន្ដវាយសម្រុកស្វែងរកគ្រាប់បាល់មកវិញ ដោយបង្កើតឱកាសល្អៗជាច្រើនលើក រហូតដល់នាទី៥៧ ទើបរកគ្រាប់បាល់បានសម្រេចតាមស្មើ ដោយ Malcom ។ លទ្ធផល ១-១ នេះរក្សារហូតដល់ចប់ការប្រកួត បើទោះជាក្រុមអ្នកមានបុណ្យបានដាក់ Lionel Messi ឱ្យចូលលេងក្នុងតង់ទី២នេះក៏ដោយ។
ការប្រកួតជើងទី២កាត់សេចក្ដីរវាងក្រុមទាំងពីរខាងលើនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៩ខាងមុខនេះ នៅទឹកដីរបស់ក្រុម Real Madrid ម្ដង៕ប្រភព៖ Dailymail