លោក Arsene Wenger ត្រូវបានគេគិតថាសក្ដិសមបំផុតក្នុងការដឹកនាំក្រុម Real Madrid នៅរដូវកាលថ្មីខាងមុខនេះ ក្រោយពី Zidane ប្រកាសចាកចេញទៅ។
អតីតអ្នកចាត់ការក្រុម Arsenal រូបនេះ ក៏បានបង្ហើបចំពោះរឿងដឹកនាំ Real ដែរថាលោកនឹងធ្វើការសម្រេចចិត្តថាពិតជាចង់ដឹកនាំក្រុម Real Madrid ឬអត់នៅ២សប្ដាហ៍ទៀត។ យ៉ាងណាមិញ នេះជាសម្ដីរបស់លោក Wenger ក្រោយពីមានដំណឹងថាក្រុមអធិរាជស ចង់បានលោកដឹកនាំខ្លាំង។
តាបារាំង បាននិយាយថា៖ “រឿងចង់ដឹកនាំ Real ឬអត់? ចង់បន្ដអាជីពឬអត់? ខ្ញុំនឹងឆ្លើយក្នុងរយៈពេល១៥ថ្ងៃទៀត។ ខ្ញុំនៅចង់ដឹកនាំក្រុមបាល់ទាត់ទៀត ខ្ញុំនៅពេលប៉ុន្មានឆ្នាំទៀត ដើម្បីចូលប្រឡូកក្នុងវិស័យនេះវិញ”។ លោក Wenger បានបង្ហើបទៀតថា ក្រុម Real ចង់បានលោកដឹកនាំក្រុមប៉ុន្មានដងមកហើយ តាំងពីនៅដឹកនាំក្រុម Arsenal មកម្ល៉េះ។
Real Madrid បច្ចុប្បន្នកំពុងស្វែងរកអ្នកចាត់ការថ្មី ដើម្បីជំនួសតំណែងរបស់ Zidane ប៉ុន្តែមិនទាន់ច្បាស់ថាម្នាក់ណានៅឡើយទេ៕