ក្រុម Manchester City បានហក់ឡើងទៅកំពូលតារាងលីគអង់គ្លេសហើយ ក្រោយពីឈ្នះក្រុម Everton ២-០ កាលពីយប់មិញនេះ។
ការប្រកួតក្រុមទាំងពីរនេះពិតជាស្វិតស្វាញ ត្បិតអីលេងនៅទឹកដីរបស់ក្រុម Everton ស្រាប់។ យ៉ាងណាមិញ ក្រុមមេឃខៀវនៅតែធ្វើបានល្អដដែល ដោយ Laporte រកគ្រាប់បាល់បាន១គ្រាប់នៅចុងតង់ទី១ នាទី៤៥+២ និង១គ្រាប់ទៀតកើតឡើងនៅនាទី៩០+៧ ដោយកីឡាករ Gabriel Jesus ។ ២គ្រាប់នេះល្មមសម្រាប់នាំក្រុម Man City ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ១កំពូលតារាងហើយ ត្បិតអីស្មើពិន្ទុក្រុម Liverpool ប៉ុន្តែមានគ្រាប់បាល់ចំណេញច្រើនជាង។
យ៉ាងណាមិញ ក្រុមហង្សក្រហម Liverpool នៅតែមានឱកាសឡើងទៅលេខ១វិញដដែល ត្បិតអីពួកគេនៅមាន១ប្រកួតក្នុងដីទៀត។ ប្រសិនបើឈ្នះនោះនៅតែនាំមុខក្រុម Man City ៣ពិន្ទុដដែល៕ប្រភព៖ Dailymail