សូត្រ មេសា និង ប៉ាល់ សីលា ឈ្នះមេដាយសំរឹទ្ធិ២គ្រឿងលើប្រភេទកីឡាទូកក្តោងនៅសិង្ហបុរី

កីឡាករទូកក្ដោងកម្ពុជា សូត្រ មេសា និង ប៉ាល់ សីលា ដណ្តើមបានមេដាយសំរឹទ្ធិ២គ្រឿងក្នុងព្រឹត្តិការណ៍ 38th Singapore Open Windsurfing Championship ២០១៩ នៅប្រទេសសឹង្ហបុរី កាលពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ។

កីឡាករ សូត្រ មេសា ដែលប្រកួតលើវិញ្ញាសា Windsurfing RS:X Men ទទួលបានមេដាយ សំរឹទ្ធិ ១គ្រឿង និងកីឡាករ ប៉ាល់ សីលា ប្រកួតលើវិញ្ញាសា Windsurfing RS:One Espoir Men ( Under 22 ) ទទួលបានមេដាយសំរឹទ្ធិ ១គ្រឿងផងដែរ។

នេះគឺជាជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ក៏ដូចជាសហព័ន្ធកីឡាទូកក្តោងកម្ពុជា បន្ទាប់ពីការប្រកួតក្នុងព្រឹត្តិការណ៍ Thailand Windsurfing Championships & Pattaya International Windsurfing Cup 2019 នៅប្រទេសថៃ កន្លងមកដោយ ទទួលបានមេដាយ សំរឹទ្ធិ មួយគ្រឿង។

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT