Pep ​រំពឹង​ថា Man City ​នឹង​ឡើង​លេខ​១ ​ជំនួស​ក្រុម Liverpool ​បាន​

លោក Pep Guardiola ​រំពឹង​ថា​ក្រុម Manchester City ​នឹង​ឡើង​លេខ​១​ជំនួស​តំណែង​ក្រុម Liverpool ​បាន​នៅ​ពេល​ក្រុម​របស់​លោក​លេង​ទល់ Everton ​នៅ​យប់​នេះ។

ក្រុម Man City ​បច្ចុប្បន្ន​ចាញ់​ពិន្ទុ​ក្រុម Liverpool ​ត្រឹម​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ ប៉ុន្តែ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង​។ ដូច្នេះ​ហើយ ប្រសិន​បើ​ក្រុម​របស់​លោក Pep ​ឈ្នះ Everton ​បាន​នោះ ​ពួកគេ​នឹង​ហក់​ឡើង​ទៅ​តំណែង​លេខ​១​កំពូល​តារាង​លីគ Premier League ​វិញ​ហើយ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​លោក Pep ​ក៏​រំពឹង​ថា​ក្រុម​របស់​លោក​ធ្វើ​បាន​សម្រេច​ដែរ។

“Premier Leaegue ​គឺ​គិត Goal Difference ​។ ដូច្នេះ​សារ​ដំបូង​ដែល​ខ្ញុំ​អាច​ប្រាប់​បាន​គឺ​ត្រូវ​ឈ្នះ​ការ​ប្រកួត ​បន្ទាប់​មក ​បើ​អ្នក​អាច​ស៊ុត​បាន គឺ​ត្រូវ​តែ​ស៊ុត ​ហើយ​បើ​អាច​រក្សា​សំណាញ់​ទី​បាន​ទៀត​គឺ​រឹត​តែ​ល្អ។ បច្ចុប្បន្ន​គេ​គិត​ថា​យើង​នឹង​ឈ្នះ​ពាន​រង្វាន់​នៅ​ឆ្នាំ​នេះ ​ប៉ុន្ដែ​យើង​នៅ​ចាញ់​ពិន្ទុ​គេ​ដល់​៣​ពិន្ទុ។ សម្រាប់​ខ្ញុំ ​បើ​គេ​ឱ្យ​ជ្រើស​មួយ​ណា​សម​ជាង ​ខ្ញុំ​នឹង​យក Liverpool ​ហើយ​”៕ប្រភព៖ Dailymail

  • Pep ​រំពឹង​ថា Man City ​នឹង​ឡើង​លេខ​១ ​ជំនួស​ក្រុម Liverpool ​បាន​