Barcelona ​ដាក់​ឈ្មោះ Messi ​ត្រៀម​ប៉ះ Real Madrid ​នៅ​រាត្រី​នេះ​

ក្រុម FC Barcelona ​បាន​ដាក់​ឈ្មោះ​ខ្សែ​ប្រយុទ្ធ Lionel Messi ​ដើម្បី​ចូល​លេង​ពាន​រង្វាន់ Copa del Rey ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី​១ ទល់​ក្រុម Real Madrid ​នៅ​វេលា​ម៉ោង​៣​យប់​នេះ។

Messi ​បាន​រង​របួស​ជើង​អំឡុង​ពេល​លេង​ទល់​ក្រុម Valencia ​ក្នុង​ពាន​រង្វាន់ La Liga ។ របួស​នេះ​ហាក់​មិន​ធ្ងន់ធ្ងរ​អ្វី​ឡើយ ព្រោះ​ថា​ក្រុម Barcelona ​បាន​ដាក់​ឈ្មោះ​រូបគេ​លេង​នៅ​រាត្រី​នេះ ​ខណៈ​ដែល​សាមី​ខ្លួន​ក៏​បាន​ចូល​រួម​ហ្វឹកហាត់​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត​ហើយ​ដែរ។ លោក Valverde ​អ្នក​ចាត់ការ​ក្រុម Barcelona ​បាន​និយាយ​ដែរ​ថា លោក​ដាក់​កីឡាករ​ទៅ​តាម​ចិត្ត​របស់​ពួកគេ ប្រសិន​ណា​បើ​កីឡាករ​ថា​ខ្លួន​មិន​អាច​លេង​បាន​ក៏​មិន​ដាក់​ដែរ ​ហើយ​បើ​រូបគេ​លេង​បាន​ហើយ ​ក៏​ត្រូវ​តែ​ដាក់​ឈ្មោះ​ឱ្យ​លេង​តាម​ហ្នឹង។

កីឡាករ Lionel Messi ​ធ្លាប់​បាន​និយាយ​ថា​លោក​និង​ក្លឹប​អ្នក​មាន​បុណ្យ​ចង់​បាន​ពាន​រង្វាន់​ទាំង​អស់ ដោយ​មិន​ដែល​គិត​ថា​ពាន​ណា​មួយ​ធំ​ជាង​ពាន​ណា​មួយ​ទេ។ ខណៈ​ដែល​ពាន Copa del Rey ​នេះ​ទៀត​សោត គឺ​ជា​ពាន​ដែល​ពួកគេ​ត្រូវ​ការពារ​តំណែង​ជើង​ឯក​ផង​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT