Rika Ishige ប៉ងឈ្នះ នៅ ស្រីពៅ ដើម្បីឈោងចាប់ឳកាសទៅឈ្នះខ្សែក្រវ៉ាត់ ONE Championship

អ្នកលេងគុនចម្រុះថៃ Rika Ishige ទម្លាយថា នឹងព្យាយាមបំបាក់ នៅ ស្រីពៅ នាថ្ងៃទី១៦ ខែកុម្ភៈខាងមុខ ដើម្បីបំពេញមហិច្ឆតារបស់ខ្លួនក្នុងការឆ្ពោះទៅដណ្តើមខ្សែក្រវ៉ាត់ពិភពលោក នៅកម្ពុជា ONE Championship។

Rika Ishige និយាយថា៖ « ខ្ញុំចំណាយពេលច្រើនឆ្នាំដើម្បីហាត់គុនចម្រុះ មុននឹងឈានដល់កម្រិតនេះ ដែលខ្ញុំគិតថាមានភាពរីកចំរើនច្រើន។ ខ្ញុំនឹងបង្ហាញវានៅក្នុងការប្រកួតនាពេលខាងមុខនេះ។

Rika Ishige ថាខ្លួនមានភាពជឿជាក់ខ្លាំង ត្បិតបានហាត់ច្រើននៅក្លិប Tiger Mauy Thai ដែលមានជើងខ្លាំងជាច្រើន និងគ្រូបង្វឹកល្អៗ ដែលនេះជាកត្តាមានប្រៀបមួយលើស្រីពៅ បន្ថែមលើការប្រកួតនៅថៃដែលជាទឹកដីកំណើត។

នៅក្នុងប្រភេទគីឡូ ONE Women’s Atomweight នេះ រាជនីសម្រស់ Angela Lee របស់សិង្ហបុរីកំពុងកាន់កាប់ ខណៈដែលនាងនឹងមានឳកាសដណ្តើមខ្សែក្រវ៉ាត់ទី២នៅជប៉ុន នាខែមីនាផងដែរ។