អត្តពលិកកីឡារបស់ក្រសួងមហាផ្ទៃ បានក្រសោបយកមេដាយជាច្រើន ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី ២ ដែលចាប់ផ្តើមពីថ្ងៃទី ២៤ ខែ ឧសភា ដល់ថ្ងៃទី ៤ ខែ មិថុនា ។
ក្នុងនោះក្រុមអត្តពលិកកីឡាក្រសួងមហាផ្ទៃដណ្ដើមបានមេដាយសរុប ១៤៩ គ្រឿងមានមេដាយមាស ៨៣, ប្រាក់ ៤៣ និងសំរិទ្ធិ ២៣គ្រឿង ។
ក្រៅពីនេះទៀត រាជធានីភ្នំពេញ ក៏ដណ្តើមបានមេដាយសរុប ច្រើនជាងគេផងដែរ ពោលគឺ ១២៤គ្រឿង មាន មេដាយមាស ៤២, ប្រាក់ ៣៦ និង សំរិទ្ធិ ៤៦គ្រឿង ។
តាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងផងដែរថា ឆ្នាំនេះគឺជាឆ្នាំជោគជ័យមួយសម្រាប់ខេត្តត្បូងឃ្មុំ ដែលឈ្នះបានមេដាយមាស ៦ ខណៈដែលកាលពីកីឡាជាតិទីមួយ ពួកគេមិនបានឈ្នះទាល់តែសោះ ។
ខាងក្រោមគឺជាតារាងលទ្ធផលមេដាយផ្លូវការ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី ២ ៖