Ander Herrera ខ្សែបម្រើក្រុមបិសាចក្រហម Manchester United បានអះអាងថាក្រុមរបស់ខ្លួនអាចមិនស្គាល់បរាជ័យបានរហូតដល់ចប់រដូវកាលនេះ។
បិសាចក្រហមមិនទាន់ស្គាល់ចាញ់សោះគ្រប់ប្រកួត ដោយ១០ប្រកួតកន្លងមក ឈ្នះ៩និងស្មើ១ ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer។ ជាមួយគ្នានេះដែរ Herrera ខ្សែបម្រើម្នាក់ដែលតែងតែជាប់ឈ្មោះលេងរហូតនោះ ពេញចិត្តចំពោះទម្រង់របស់ក្រុម ជាពិសេសលោក Ole ដែលឱ្យរូបគេលេងបានយ៉ាងសេរីនៅតំបន់ខាងលើ។
“ខ្ញុំតែងមានក្ដីស្រមៃ ហើយវាក៏អាចនឹងកើតឡើងផងដែរ។ យើងចង់រក្សាកំណត់ត្រាមិនចាញ់នេះរហូតដល់ចប់ការប្រកួត ប៉ុន្តែវានឹងពិបាកខ្លាំងណាស់ ព្រោះ Premier League មិនមែនជាលីគងាយស្រួលទេ។ មួយវិញទៀត យើងត្រូវជាប់លេងទល់ក្រុមខ្លាំងជាច្រើនទៀត ប៉ុន្មានប្រកួតខាងមុខដូចជា PSG ជាដើមនៅ Champions League ”។ សម្ដីរបស់ Herrera ៕ប្រភព៖ Thesun