នៅម្សិលមិញនេះ ក្រុមអ្នករុករកបានរកឃើញយន្តហោះដែលដឹកកីឡាករ Sala ធ្លាក់ក្នុងសមុទ្រនោះហើយ ប៉ុន្តែមិនទាន់អាចស្រង់ចេញមកបាន។
ស្របពេលដែលពួកគេបានបញ្ជូនអ្នកមុជទឹកដើម្បីទៅពិនិត្យយន្ដហោះដែលធ្លាក់នោះ។ ជាលទ្ធផលក្រុមអ្នកមុជទឹកបានបញ្ជាក់ថាពួកគេបានប្រទះឃើញសាកសពមួយជាប់ក្នុងយន្ដហោះនោះ ប៉ុន្តែមិនទាន់អាចបញ្ជាក់ពីអត្តសញ្ញាណបាននៅឡើយទេ។ រំលឹកថាយន្ដហោះដែលធ្លាក់នេះ គឺមានមនុស្ស២នាក់ ដោយកីឡាករ Sala ម្នាក់ និងម្នាក់ទៀតជាអ្នកបើកយន្ដហោះផ្ទាល់។
ការដែលមិនអាចយកយន្ដហោះនេះឡើងមកលើបានភ្លាម គឺដោយសារតែពេលនេះព្យុះកំពុងតែធ្វើដំណើរកាត់កន្លែងធ្លាក់នោះហើយ។ ដូច្នេះវាបានបង្កជាផលលំបាកសម្រាប់ក្រុមអ្នករុករក ដើម្បីធ្វើការស្រាវជ្រាវបន្ដទៀត៕ប្រភព៖ Dailymail