ហឹម! ​ក្រុម Arsenal ​មាន​ប្រាក់​ត្រឹម​៤៥​លាន​ផោន​ប៉ុណ្ណោះ ដើម្បី​ទិញ​កីឡាករ​នៅ​រដូវ​ក្ដៅ

លោក Emery ​អ្នក​ចាត់ការ​ក្រុម Arsenal ​មាន​ទ្រង់​ចំណាយ​ត្រឹម​តែ​៤៥​លាន​ផោន​ប៉ុណ្ណោះ ​ក្នុង​ការ​ទិញ​ដូរ​កីឡាករ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ។

មិន​ត្រឹម​តែ​មាន​កំណត់​ប្រាក់​ចាយវាយ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នោះ​ទេ ដោយ​សូម្បី​តែ​ខែ​មករា​កន្លង​ទៅ​នេះ ​ក្រុម Arsenal ​ក៏​មិន​អាច​ទិញ​កីឡាករ​ថ្មី​បាន​ដែរ ​បាន​ត្រឹម​តែ​ខ្ចី​ជើង​ប៉ុណ្ណោះ។ កត្តា​នេះ​ហើយ ​កំពុង​តែ​ធ្វើ​ឱ្យ​លោក Emery ​ពិបាក​ស្រោចស្រង់​ក្លឹប​ឡើង​វិញ​ណាស់ ព្រោះ​ក្រុម​ដទៃ​មាន​ការ​ចំណាយ​ច្រើន​ខ្លាំង ដើម្បី​នាំ​យក​កីឡាករ​ល្អ​ៗ​មក​រួម​ក្រុម។

តាម​គម្រោង​អ្នកចាត់ការ​ក្រុម​កាំភ្លើង​ធំ  ត្រៀម​យក​កីឡាករ​ចូល​៣​នាក់​ទៀត ទើប​អាច​កែប្រែ​ស្ថានការណ៍​បាន​នៅ​រដូវ​កាល​ក្រោយ។ ប៉ុន្តែ​ទឹក​ប្រាក់​ត្រឹម​តែ​៤៥​លាន​ផោន គឺ​ពិបាក​ក្នុង​ការ​យក​បាន​កីឡាករ​ដល់​ទៅ​៣​នាក់​ខ្លាំង​ណាស់។ ដូច្នេះ​ហើយ ទើប​លោក Emery ​កំពុង​តែ​ព្យាយាម​ពន្យល់​ដល់​ថ្នាក់​លើ​ដើម្បី​ស្នើ​លុយ​បន្ថែម​ទៀត៕ ប្រភព៖ Dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT