Liverpool ​ស្មើ​យប់មិញ ​ធ្វើ​ឱ្យ Man City ​មាន​ទឹក​មាត់​លេប​វិញ​

ក្រុម Liverpool ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម West Ham ​១-១ ​ប៉ុណ្ណោះ​នា​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​កាល​ពី​យប់មិញ​នេះ។

ការ​លេង​បាន​ត្រឹម​ស្មើ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Klopp ​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​តំណែង​កំពូល​តារាង​មែនទែន​ហើយ ​ក្រោយ​ពី​ពួកគេ​នាំ​មុខ​ក្រុម​លេខ​២ Manchester City ​ត្រឹម​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ គិត​ត្រឹម​សប្ដាហ៍​ទី​២៥​នេះ។ លោក Klopp ​ក្នុង​ការ​បរាជ័យ​យប់មិញ ​បាន​បន្ទោស​ទៅ​លើ​អាជ្ញាកណ្ដាល​កាត់​សេចក្ដី ​និង​អ្នក​ចាត់ការ​ក្រុម West Ham ​ផង​ដែរ។

ខណៈ​ដែល​អ្នក​វិភាគ​ជា​ច្រើន​ទៀត​គិត​ថា​លោក Klopp ​កំពុង​តែ​ពិបាក​ក្នុង​ការ​ដាក់​កីឡាករ​ចូល​លេង​និង​ការ​សម្រេច​ចិត្ត​នានា ​ដើម្បី​ធ្វើ​យ៉ាង​ណា​រក្សា​តំណែង​កំពូល​តារាង​ឱ្យ​បាន។ ព្រោះ​ថា​ក្រុម Man City ​វិញ  ក្រោយ​ពី​គំលាត​នៅ​សល់​ត្រឹម​៣​ពិន្ទុ​នេះ ​ពួកគេ​កាន់​តែ​មាន​កម្លាំង​ចិត្ត​បន្ថែម​ទៀត​ហើយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT