ឯកឧត្តម សរ សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានផ្តល់អនុសាសន៍ស្នូលចំនួន៦ចំណុចធំៗ ដើម្បីជាយុទ្ធសាស្ត្រស្នូលសម្រាប់ត្រៀមខ្លួន ក្នុងការប្រកួតនានា ពិសេសត្រៀមស៊ីហ្គេម២០២៣ដែលកម្ពុជាជាម្ចាស់ផ្ទះ។
ផែនការណ៍ទាំង៦ចំណុចមាន ចំនួន៦ចំណុច៖
១. មន្ទីរត្រូវរៀបចំផែនការសកម្មភាពអោយបានគត់មុត។
២. សហការជាមួយសហព័ន្ធនានា ដើម្បីចុះបណ្ដុះបណ្ដាលជំនាញកីឡា។
៣. គ្រប់គ្រងវត្តមានគ្រូកីឡា និងការអនុវត្តម៉ោងកីឡាតាមសាលាអោយបានជាប់លាប់ និងជាក់លាក់។
៤. ធ្វើរបាយការណ៍ជូនក្រសួងអោយបានទៀងទាត់ ដើម្បីក្រសួងតាមដានការអនុវត្ត វាយតម្លៃ និងដាក់ទិសដៅប្រកដដោយប្រសិទ្ធភាព។
៥. រៀបចំការប្រកួតកីឡាគ្រប់ប្រភេទ ដើម្បីពង្រឹង ពង្រីកសមត្ថភាព គុណភាព និងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣។
៦. រួមគ្នាជាពហុវិស័យ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាទាំងថ្នាក់ខេត្ត ជាតិ និងអន្តរជាតិ។
នេះជាផែនការណ៍ស្នូលមួយ ដែលនឹងក្លាយជាក្តីសង្ឃឹម ក៏ដូចជាការត្រៀមខ្លួនតំណាងកម្ពុជា ក្នុងភាពជាម្ចាស់ផ្ទះនៅស៊ីហ្គេមលើកទី៣២ ខណៈរដ្ឋាភិបាលធ្លាប់បង្ហើបពីគម្រោងយកមេដាយមាស៣ខ្ទង់ពីព្រឹត្តិការណ៍នេះ។