អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក ប្រាក់ សុវណ្ណរ៉ា បានកាន់តំណែងជាអ្នកចាត់ការទូទៅដំបូងគេ ដែលដឹកនាំបង្វឹកក្រុមដំបូងគេ ជាមួយក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់រដូវកាល២០១៩ខាងមុខនេះ។
គ្រូសំបូរបទពិសោធន៍រូបនេះ បានប្រកាសក្នុងសន្នីសីទថា លោកនឹងដឹកនាំក្រុមរបៀបអ្នកចាត់ការពិភពលោកដូចជាលោក Sir Alex និង Wenger ជាដើម។ គ្រូកម្រិត Pro License រូបនេះ ថានឹងដើរស្របជាមួយឆន្ទៈថ្នាក់ដឹកនាំប៉ូលីស ដើម្បីជួយក្រុមឲ្យដល់កម្រិតប្រកួតប្រជែងពានឡើងវិញ។
រដូវកាល២០១៩នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងមានសមាជិកបរទរស៤រូបជាមួយលោក ប្រាក់ សុវណ្ណរ៉ា ដែលមានបទពិសោធន៍ និងស្គាល់ច្បាស់ពីលីគកំពូលកម្ពុជា។
បើគ្មានការប្រែប្រួល MCL នឹងចាប់ផ្តើមនាពាក់កណ្តាលខែមីនាខាងមុខ ដោយចំនួនក្រុមពុំទាន់ដឹងឡើយ ប៉ុន្តែប្រភពក្រៅផ្លូវការថាមានដល់ទៅ១៤ក្រុម។