ញាក់​សាច់ ​ជម្រើស​ជាតិ​កាតា ​បាន​រង្វាន់​ច្រើន​យ៉ាង​នេះ​ផង​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កាតា ​ត្រូវ​បាន​គេ​ដឹង​ថា​ទទួល​រង្វាន់​ច្រើន​មែនទែន​ពី​ស្ដេច​របស់​ខ្លួន ​ក្រោយ​ពី​ឈ្នះ​ពាន​រង្វាន់ AFC Asian Cup 2019។

បើ​តាម​ការ​ចុះ​ផ្សាយ គឺ​ក្រុម​ជម្រើស​ជាតិ​កាតា ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​២​លាន​ផោន ​ផ្ទះ​១​ល្វែង​នៅ​ទីក្រុង​ឡុង ​ឡាន Luxus ​សេរី​ទំនើប​បំផុត ​និង​បាន​ប្រាក់​ខែ​ពេញ​មួយ​ជីវិត​ថែម​ទៀត​ផង។ ដែល​រង្វាន់​នេះ ​ហាក់​ដូចជា​ច្រើន​ខ្លាំង​មែនទែន ​មិន​ធ្លាប់​មាន​ប្រទេស​ណា​ផ្ដល់​ច្រើន​យ៉ាង​នេះ​ទេ ​នៅ​ពេល​ក្រុម​ជម្រើស​ជាតិ​របស់​ពួកគេ​ឈ្នះ​ពាន​រង្វាន់។

ពាន​រង្វាន់ AFC Asian Cup 2019 ​នេះ គឺ​ជា​ការ​ឈ្នះ​លើក​ដំបូង​សម្រាប់​ក្រុម​ជម្រើស​ជាតិ​កាតា ​ដែល​ធ្វើ​ឱ្យ​ប្រជាជន​ទូទាំង​ប្រទេស​ចេញ​មក​អបអរ​ចំពោះ​ជោគជ័យ​មួយ​នេះ។ មួយ​វិញ​ទៀត ​វា​ក៏​បាន​បង្ហាញ​ថា​កាតា បាន​រៀប​ចំ​ក្រុម​ល្អ​មែនទែន ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍ World Cup 2022 ​នា​ពេល​ខាង​មុខ​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT