Aguero ​ស៊ុត​៣​គ្រាប់ ទម្លាក់ Arsenal ​ទៅ​លេខ​៦ ​

ក្រុម Manchester City ​បាន​យក​ឈ្នះ​លើ​ក្រុម Arsenal ​ក្នុង​លទ្ធផល ៣-១ ​ដែល​៣​គ្រាប់​របស់​ក្រុម​ម្ចាស់​ផ្ទះ​ធ្វើ​បាន​សម្រេច​ដោយ Sergio Aguero ​ទាំង​៣​គ្រាប់​តែ​ម្ដង។

៣​គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ Aguero ​ទល់​ក្រុម​កាំភ្លើង​ធំ​នេះ ​ធ្វើ​បាន​សម្រេច​នៅ​នាទី​ទី​១ ​នាទី​៤៤ ​និង​នាទី​៦១។ ដោយ​ឡែក​១​គ្រាប់​របស់​ក្រុម Arsenal ​វិញ​ធ្វើ​បាន​ដោយ Koscielny ​នៅ​នាទី​១១។ ជ័យ​ជម្នះ​បាន​៣​ពិន្ទុ​របស់​ក្រុម Man City ​គឺ​បាន​ធ្វើ​ឱ្យ​ក្រុម​នេះ​ឡើង​ទៅ​កាន់​តែ​កៀក​ជាមួយ​ក្រុម Liverpool ​ហើយ។ ដោយ​គិត​ត្រឹម​បច្ចុប្បន្ន​នេះ ​ក្រុម​ហង្ស​ក្រហម​មាន​៦១​ពិន្ទុ ​ស្រប​ពេល​ក្រុម​មេឃ​ខៀវ​មាន​៥៩​ពិន្ទុ។

យ៉ាងណាមិញ ​បរាជ័យ​យប់មិញ​របស់ Arsenal ​ស្រប​ពេល Man Utd ​ឈ្នះ​ក្រុម Leicester City ​ទៀត​នោះ គឺ​បាន​ធ្វើ​ឱ្យ​ក្រុម​កាំភ្លើង​ធំ​ធ្លាក់​ដល់​លេខ​៦ ​ហើយ​បិសាច​ក្រហម​ឡើង​មក​លេខ​៥​វិញ​ហើយ៕ប្រភព៖ Dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT